|
|
Sadio Mane អតីតខ្សែប្រយុទ្ធរបស់ហង្សក្រហម នឹងធ្វើតេស្តសុខភាពនៅក្លឹប Bayern Munich មុនពេលចុះកុងត្រាជាផ្លូវការនៅថ្ងៃនេះ។ គួរបញ្ជាក់ថាកាលពីសប្តាហ៏មុន Liverpool បានព្រមទទួលយកសំណើសុំទិញ Mane ពី Bayern ហើយក្រោយបានដាក់សំណើសុំទិញក្នុងតម្លៃ ៤៣លានដុល្លារ។
សូមរំលឹកផងដែរថា តាមពិតទៅ Bayern ព្យាយាមដាក់សំណើទៅ Liverpool សុំទិញ Mane ប៉ុន្មានដងហើយតែមិនបានសម្រេច ប៉ុន្តែលើកនេះ Liverpool បានព្រមលក់ឲ្យក្រោយពីក្លឹបនេះទើបតែនាំចូលខ្សែប្រយុទ្ធវ័យ២២ឆ្នាំ Darwin Núñez ដោយចាយលុយជាង ១០៥លានដុល្លារទិញពី Benfica៕
ប្រភព ៖ Fabrizio Romano
ការធ្វើដំណើរក្នុងក្របខ័ណ្ឌ Champions League របស់ Arsenal បានបង្ហាញឱ្យឃើញនូវផលចំណេញមួយ ដោយក្លឹបទទួលបានប្រាក់ចំនូលចំនួន 88 លានផោនរួចហើយនៅរដូវកាលនេះ។ បន្ទាប់ពីយកឈ្នះ 3-0 លើក្រុម Real Madrid ក្នុងជើងទី 1 ក្រុមកាំភ្លើងធំស្ថិតក្នុងស្ថានភាពល្អដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។...
Leny Yoro បានកំណត់ការវិលត្រឡប់ទៅកាន់ប្រទេសបារាំងដោយជោគជ័យដោយស៊ុតបញ្ចូលទីតាមស្មើរបស់ Man United ក្នុងតង់ទីមួយទល់នឹង Olympique Lyonnais ។...
កីឡាករ Mikel Merino របស់ Arsenal ត្រូវបានតែងតាំងជាកីឡាករឆ្នើមប្រចាំខែសម្រាប់ខែមីនា។ ខ្សែបម្រើសញ្ជាតិអេស្បាញដែលលេងក្នុងតួនាទីជាខ្សែប្រយុទ្ធដោយសាររបួសរបស់ Kai Havertz ទទួលបានសំឡេងគាំទ្រ 39% ពីអ្នកគាំទ្រ ដោយធានាបានតំណែងកំពូលសម្រាប់ខែនេះ។...