|
|
ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិប្រេស៊ីល Vinicius Jr នឹងបន្តកុងត្រាថ្មីជាមួយក្លឹប Real Madrid រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧។ គួរបញ្ជាក់ថាកាលពីពេលថ្មីៗមានប្រភពជាច្រើនបានឲ្យដឹងថាក្លឹបឲ Paris Saint Germain បានបញ្ចុះខ្សែប្រយុទ្ធវ័យក្មេងទើបតែឡើងជើងក្នុងរដូវកាលនេះ កុំឲ្យបន្តកុងត្រាថ្មីជាមួយ Real ដោយឲ្យផ្លាស់មកក្លឹបគេ ដោយធ្វើការសន្យានឹងផ្ដល់ប្រាក់ពលកម្មច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅ៣៣លានផោនឯណោះក្នុង១ឆ្នាំ។
ទោះជាយ៉ាងណាក្តីក្នុងថ្ងៃនេះ Vinicius Jr បានបញ្ជាក់ច្បាស់ថាចង់នៅបន្តជាមួយ Real ដោយបន្តកុងត្រារហូតដល់ឆ្នាំ២០២៧ ខណៈកាលពីពេលថ្មីៗព្រមព្រៀងត្រឹមឆ្នាំ២០២៦ប៉ុណ្ណោះ៕
ប្រភព ៖ Fabrizio Romano
ការធ្វើដំណើរក្នុងក្របខ័ណ្ឌ Champions League របស់ Arsenal បានបង្ហាញឱ្យឃើញនូវផលចំណេញមួយ ដោយក្លឹបទទួលបានប្រាក់ចំនូលចំនួន 88 លានផោនរួចហើយនៅរដូវកាលនេះ។ បន្ទាប់ពីយកឈ្នះ 3-0 លើក្រុម Real Madrid ក្នុងជើងទី 1 ក្រុមកាំភ្លើងធំស្ថិតក្នុងស្ថានភាពល្អដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។...
Leny Yoro បានកំណត់ការវិលត្រឡប់ទៅកាន់ប្រទេសបារាំងដោយជោគជ័យដោយស៊ុតបញ្ចូលទីតាមស្មើរបស់ Man United ក្នុងតង់ទីមួយទល់នឹង Olympique Lyonnais ។...
កីឡាករ Mikel Merino របស់ Arsenal ត្រូវបានតែងតាំងជាកីឡាករឆ្នើមប្រចាំខែសម្រាប់ខែមីនា។ ខ្សែបម្រើសញ្ជាតិអេស្បាញដែលលេងក្នុងតួនាទីជាខ្សែប្រយុទ្ធដោយសាររបួសរបស់ Kai Havertz ទទួលបានសំឡេងគាំទ្រ 39% ពីអ្នកគាំទ្រ ដោយធានាបានតំណែងកំពូលសម្រាប់ខែនេះ។...