|
|
|
ក្លឹប Manchester United មិនបន្តការងារជាមួយ លោក Ralf Rangnick អតីតអ្នកចាត់ការបណ្ដោះអាសន្ន គឺដោយសារតែ លោក Erik Ten Hag អ្នកចាត់ការថ្មី មិនចង់ធ្វើការងារជាមួយ។

តាមពិតទៅ និង Man Utd បានព្រមព្រៀងកុងត្រាកាលពីដើមដំបូងថាលោក Rangnick នៅធ្វើជាអ្នកប្រឹក្សាយោបល់ខាងបច្ចេកទេសទាំងស្រុងដល់ក្រុមបិសាចក្រហមរយៈពេល២ឆ្នាំ បន្ទាប់ពីចប់ការងារអ្នកចាត់ការបណ្ដោះក្នុងរដូវកាលឆ្នាំ២០២១/២២ ។ ប៉ុន្តែក្រោយកុងត្រានេះត្រូវរំសាយវិញនៅពេលអ្នកចាត់ការថ្មីលោក Ten Hag មកដល់ធ្វើអោយ Man Utd បញ្ចប់ការងារទាំងស្រុងរបស់ Rangnick ។

គួរបញ្ជាក់ថារឿងរ៉ាវនេះគឺដោយតែលោក Ten Hag មិនចង់ធ្វើការជាមួយ លោក Rangnick ដោយចាប់តាំងពី Ten Hag តែងតាំងជាអ្នកចាត់ការថ្មីរបស់ Man Utd គឺអ្នកចាត់ការរូបនេះមិនព្រមជួប Rangnick ដោយផ្ទាល់នោះទេ គឺត្រឹមបានទូរស័ព្ទប៉ុណ្ណោះ៕
ប្រភព៖ ESPN
Premier League Tottenham VS Man United Match ...
Premier League Sunderland VS Arsenal Match ...
យោងតាមលោក Fabrizio Romano ក្រុម Liverpool បានសម្រេចបានវឌ្ឍនភាពក្នុងការចរចាលើកិច្ចព្រមព្រៀងថ្មីសម្រាប់ Dominik Szoboszlai។...
លោក Fabrizio Romano និយាយថា អាទិភាពចម្បងរបស់ Endrick Felipe គឺការចូលរួមជាមួយ Olympique Lyon។...
ដឹកនាំដោយលោកវេជ្ជបណ្ឌិត Richard Pruna ក្រុម Barcelona បានទាក់ទងអ្នកឯកទេសវេជ្ជបណ្ឌិត Lasse Lempainen ដើម្បីពិភាក្សាអំពីវិធីល្អបំផុតដើម្បីព្យាបាលជំងឺរលាត់សាច់ដុំរបស់ Lamine Yamal។...