|
|
|
ក្លឹបញញួរដែក West Ham បានចុះកុងត្រាផ្ទេរយកអ្នកចាំទី Alphonse Areola ពីក្លឹប Paris St-Germain ជាផ្លូវការកាលពីម្សិលមិញ ខណៈពួកគេកំពុងដាក់សំណើត្រៀមយក Jesse Lingard របស់បិសាចក្រហម Manutd ម្នាក់ទៀត។

Areola វ័យ២៩ឆ្នាំបានចុះកុងត្រារយៈពេល៥ឆ្នាំ បន្ទាប់ពីចំណាយពេលមួយរដូវកាលជាមួយ West Ham ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីរដូវកាលមុន។ គេគឺជាកីឡាករទី២ដែល West Ham នាំចូលក្នុងរដូវក្ដៅនេះ បន្ទាប់ពីការមកដល់របស់ខ្សែការពារសញ្ជាតិម៉ារ៉ុក Nayef Aguerd ពីក្លឹប Rennes។ គួរបញ្ជាក់ថាអ្នកចាំទីសញ្ជាតិបារាំងរូបនេះ បង្ហាញខ្លួនឲ្យ West Ham ១៨ប្រកួតនៅ៤កម្មវិធីផ្សេងគ្នាមានដូចជា Premier League, Europa League, FA Cup និង League Cup៕
ប្រភព ៖ BBC Sport
ខ្សែប្រយុទ្ធ Ousmane Dembélé របស់ PSG បច្ចុប្បន្នកំពុងនៅទីក្រុងឌូបៃ ហើយនឹងចូលរួមពិធីប្រគល់រង្វាន់ Globe Soccer Awards នៅថ្ងៃអាទិត្យ។...
កីឡាករ Patrick Dorgu ដែលជាអ្នករកគ្រាប់បាល់ឲ្យក្រុម Manchester United បានអបអរព្រឹត្តិការណ៍ដ៏សំខាន់មួយ បន្ទាប់ពីស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់គាត់ឲ្យក្រុម Red Devils ក្នុងជ័យជម្នះ 1-0 លើក្រុម Newcastle United ក្នុងក្របខ័ណ្ឌ Premier League។...
ក្លឹប Real Oviedo បានបញ្ជាក់ពីការចុះហត្ថលេខាខ្ចីជើងខ្សែបម្រើ Nicolas Fonseca រហូតដល់ចុងបញ្ចប់នៃរដូវកាល 2025/26។...
Ousmane Dembélé ត្រៀមខ្លួនរួចជាស្រេចដើម្បីឈ្នះពានរង្វាន់បុគ្គលទីប្រាំពីររបស់គាត់នៅឆ្នាំ 2025 ដោយតារាឆ្នើម PSG រូបនេះត្រូវបានគេរំពឹងថានឹងត្រូវបានដាក់ឈ្មោះជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ IFFHS។...
Premier League Man United VS Newcastle Result ...