|
|
ក្លឹប Chelsea ត្រូវបានរាយការណ៍ថា គ្រោងជះទឹកប្រាក់ប្រមាណ ១៤លានផោនដើម្បីទិញថ្លៃទិញ Cristiano Ronaldo ពី Manchester United ។
តោខៀវ Chelsea ទើបតែយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែបម្រើប្រយុទ្ធសញ្ជាតិអង់គ្លេស Raheem Sterling លើតម្លៃខ្លួនផ្ទេរ៤៥លានផោន ហើយប្រធានក្លឹបថ្មីលោក Todd Boehly កំពុងបន្តចំណាយលុយដើម្បីទិញកីឡាករថ្មីចូល។ Ronaldo បានស្នើសុំ United ចាកចេញកាលពីសប្ដាហ៍មុន ហើយពេលនេះមិនត្រលប់វិលមកហ្វឹកហាត់ជាមួយក្រុមនៅឡើយទេ។
បើតាមប្រភពជាច្រើនបានបញ្ជាក់ថា Manutd ពេលនេះបានទទួលស្គាល់ ពួកគេនឹងបាត់បង់ Ronaldo នៅរដូវក្ដៅនេះ។ ក្លឹបតោខៀវ Chelsea កំពុងតែត្រៀមលុយ១៤លានផោនដើម្បីតាមទិញកីឡាករវ័យ៣៧ឆ្នាំឲ្យមកចូលរួមនៅ Stamford Bridge៕
ប្រភព ៖ BBC Sport
PSV Eindhoven គ្រោងនឹងចុះហត្ថលេខាលើខ្សែបម្រើស្លាបឆ្វេង Jack Clarke របស់ Ipswich Town នេះបើយោងតាម Football Insider ។...
David Ornstein រាយការណ៍ថាក្លឹប Inter Miami ជិតឈានដល់កិច្ចព្រមព្រៀងជាមួយ Lionel Messi លើការបន្តកុងត្រាដែលនឹងឃើញអតីតខ្សែប្រយុទ្ធរបស់ក្លឹប Barcelona បន្តនៅជាមួយក្លឹបទៅផ្ទះថ្មីរបស់ពួកគេនៅឯ Miami Freedom Park នៅឆ្នាំក្រោយ។ Messi ដែលបានចូលរួមជាមួយក្លឹបក្នុងនាមជាភ្នាក់ងារឥតគិតថ្លៃក្នុងខែកក្កដា ឆ្នាំ 2023 ដំបូងឡើយត្រូវបានកំណត់ថានឹងចាកចេញនៅចុងឆ្នាំ 2025។ ការពិភាក្សាកំពុងស្ថិតក្នុងដំណាក់កាលជឿនលឿន ហើយ Messi អាយុ 37 ឆ្នាំត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាក្នុងពេលឆាប់ៗនេះ ដែលនឹងក្លាយជាការជំរុញដ៏សំខាន់សម្រាប់សិទ្ធិផ្តាច់មុខ និង Major League Soccer (MLS) ។...