|
|
ខ្សែប្រយុទ្ធជប៉ុន Takefusa Kubo កាន់តែខិតជិតក្នុងការផ្លាស់ចេញពី Real Madrid ទៅចូលរួមក្លឹបរួមលីគកំពូលអេស្ប៉ាញគឺ Real Sociedad ។ ដំបូងឡើយ Real Madrid ចង់ដាក់ Kubo ឱ្យ Real Sociedad ខ្ចីជើង ប៉ុន្ដែពួកគេបានបដិសេធ ដោយចង់ចុះហត្ថលេខាផ្ទេរជាអចិន្ដ្រៃយ៍ ជាមួយកុងត្រារយៈពេល៥ឆ្នាំ។
គួរបញ្ជាក់ថា Real Sociedad បានបញ្ចប់រដូវកាល ២០២១-២២ ក្នុងចំណាត់ថ្នាក់លេខ៦ ក្នុងតារាង La Liga ហើយពួកគេនឹងចូលរួមពានអឺរ៉ុបលំដាប់ទី២ Europa League នៅរដូវកាលថ្មីខាងមុខ៕
ប្រភព ៖ Marca
BUNDESLIGA BAYERN MUNICH VS DORTMUND ...
PREMIER LEAGUE ARSENAL VS BRENTFORD ...
El Nacional រាយការណ៍ថា Fermin Lopez កំពុងពិចារណាចាកចេញពី Barcelona នៅរដូវក្តៅនេះ ប្រសិនបើស្ថានភាពរបស់គាត់មិនផ្លាស់ប្តូរ។ ទោះបីជាគាត់សប្បាយចិត្តជាមួយនឹងភាពជោគជ័យរបស់ក្រុមក្នុងរដូវកាលនេះ រួមទាំងឱកាសដើម្បីឈ្នះពានបីដែលមិនធ្លាប់មានក៏ដោយ គាត់មិនពេញចិត្តនឹងពេលវេលាលេងដែលមានកំណត់របស់គាត់។...
ខ្សែប្រយុទ្ធ Atalanta Ademola Lookman នឹងចាកចេញពីក្លឹបនៅរដូវក្តៅឆ្នាំ 2025 នេះបើយោងតាម Calciomercato ។...