|
|
|
កីឡាករ Paulo Dybala តារាឆ្នើមរបស់ក្លឹប Roma ត្រូវបានអវត្តមានជាច្រើនសប្តាហ៍ដោយសារបញ្ហារបួស ប៉ុន្តែបើយោងតាមនាយកផ្នែកកីឡារបស់ក្លឹប Roma លោក Frederic Massara ខ្សែបម្រើរូបនេះនឹងត្រលប់មកវិញនៅចុងសប្តាហ៍នេះ។
មុនការប្រកួត Europa League របស់ Roma ជាមួយ Lille ។Massara បានបញ្ជាក់ថា Dybala ត្រូវបានគេរំពឹងថានឹងត្រលប់មកវិញនៅថ្ងៃអាទិត្យ។
Massara បាននិយាយថា យើងសង្ឃឹមថាគាត់អាចមានវត្តមាននៅថ្ងៃអាទិត្យនេះ។
លើការបន្តកុងត្រារបស់ Dybala ថៅកែធំបាននិយាយថា Paulo មិនមែនជាកីឡាករតែម្នាក់គត់ដែលកុងត្រានឹងផុតកំណត់នោះទេ ប៉ុន្តែនៅពេលនេះ បញ្ហាបន្តមិនទាន់ត្រូវបានដោះស្រាយនៅឡើយ។
Dybala ត្រូវអវត្តមានដោយសាររបួសភ្លៅពេលប៉ះ Torino កាលពីថ្ងៃទី14 ខែកញ្ញា។
Gasperini សង្ឃឹមថានឹងមានកីឡាករអាហ្សង់ទីនត្រឡប់មកវិញសម្រាប់ការប្រកួតក្រៅដីនៅទីក្រុង Florence នៅថ្ងៃអាទិត្យទី 5 ខែតុលា។
Premier League Tottenham VS Man United Match ...
Premier League Sunderland VS Arsenal Result ...
Bundesliga Union Berlin VS Bayern Munich Result ...
Premier League Tottenham VS Man United Match ...
Premier League Sunderland VS Arsenal Match ...