|
|
|
ខ្សែបម្រើវ័យក្មេង Gavi បាននិយាយថា Barcelona ក្នុងរដូវកាលនេះនិងកាន់តែខ្លាំងក្រោយមានការចូលរួមពីកីឡាករចំណូលថ្មី ដោយគេរំពឹងថានឹងជួយក្រុមនេះឲ្យកាន់តែរីកចម្រើនខ្លាំង។

Gavi បាននិយាយថា៖" ខ្ញុំជាមនុស្សដំបូងហើយដែលសប្បាយចិត្តនឹងក្រុម Barca ហើយអ្នកផ្សេងទៀតក្នុងក្រុមនេះគួរតែមានអារម្មណ៍អញ្ចឹងដែរ។ យើងបាននាំចូលកីឡាករល្អៗនិងត្រូវៗច្រើនរហូតមក។ ពួកគេសុទ្ធតែមកលេងឲ្យយើងបានល្អ និងសង្ឃឹមថានឹងបន្តអញ្ចឹងទៀតចុះ "។ គួរបញ្ជាក់ថានៅក្នុងរដូវកាលនេះ Barca យកកីឡាករធំបំផុតគឺ ខ្សែប្រយុទ្ធ Robert Lewandowski ពី Bayern Munich។ កាលពីប្រកួតមិត្តភាព Pre Season កាលពីម្សិលមិញតទល់នឹង Real គឺ Barca យកឈ្នះ ក្នុងលទ្ធផល ១-០៕
ប្រភព ៖ Marca
Premier League Tottenham VS Man United Match ...
Premier League Sunderland VS Arsenal Result ...
Bundesliga Union Berlin VS Bayern Munich Result ...
Premier League Tottenham VS Man United Match ...
Premier League Sunderland VS Arsenal Match ...