|
|
ក្លឹបបិសាចក្រហម Manchester United កំពុងចាប់អារម្មណ៍តារាឆ្នើមរបស់ក្លឹបមួយនៅលីគកំពូល Serie A ។ ជាក់ស្តែង កីឡាករដែលក្លិប Man Utd ចង់នាំយកមកនោះ គឺខ្សែបម្រើ Sergej Milinkovic-Savic របស់ក្លឹប Lazio នៅពេលដែលគេធ្លាប់ជាគោលដៅចម្បងមួយ របស់គ្រូបង្វឹក លោក Jose Mourinho អំឡុងពេលគាត់ នៅដឹកនាំក្រុមបិសាចក្រហម Manchester United ។
គួរបញ្ជាក់ថាក្លឹប Man Utd បានផ្តល់ជូនសំណើមួយដែលមានតម្លៃ ៤២ លានផោន សម្រាប់កីឡាករសញ្ជាតិស៊ែប៊ីរូបនេះ ប៉ុន្តែយ៉ាងណាក៏ដោយ វាត្រូវបានបដិសេធភ្លាមៗ ដោយក្រុម Lazio នៅពេលពួកគេ ទាមទារយ៉ាងហោចណាស់ ៦០ លានផោន សម្រាប់ Savic ៕
ប្រភព៖ Sky Sport
ការធ្វើដំណើរក្នុងក្របខ័ណ្ឌ Champions League របស់ Arsenal បានបង្ហាញឱ្យឃើញនូវផលចំណេញមួយ ដោយក្លឹបទទួលបានប្រាក់ចំនូលចំនួន 88 លានផោនរួចហើយនៅរដូវកាលនេះ។ បន្ទាប់ពីយកឈ្នះ 3-0 លើក្រុម Real Madrid ក្នុងជើងទី 1 ក្រុមកាំភ្លើងធំស្ថិតក្នុងស្ថានភាពល្អដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។...