|
|
|
ខ្សែបម្រើវ័យ៣៥ឆ្នាំ Cesc Fabregas បានផ្លាស់ទៅកាន់ក្លឹប Como នៅ Serie B ជាផ្លូវការកាលពីម្សិលមិញ ។ គួរបញ្ជាក់ថាខ្សែបម្រើរូបនេះបានចប់កុងត្រាជាមួយក្លឹប Monaco ដោយបានផ្លាស់ទៅកាន់ក្លឹបអ៊ីតាលី Como នេះដោយ Free Transfer បានចុះកុងត្រារយៈពេល២ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។

គួរអោយដឹងផងដែរថា Fabregas ធ្លាប់ជាកីឡាករលេងឲ្យក្លឹបធំៗដោយចាប់ផ្ដើមអាជីពក្រុមឈុតធំឲ្យ Arsenal ពី២០០៣-២០១១ រួចក៏ផ្លាស់ទៅ Barcelona ពីឆ្នាំ២០១១-២០១៤ រួចក៏ផ្លាស់ទៅ Chelsea ពី២០១៤-២០១៩ បន្ទាប់មកក៏ផ្លាស់មក Monaco ៕
ប្រភព ៖ BBC Sport
Premier League Chelsea VS Aston Villa Match ...
Premier League Arsenal VS Brighton Match ...
Premier League Nottingham VS Man City Match ...
យោងតាម OK Diario ក្លឹប Manchester United ត្រូវបានគេរាយការណ៍ថាមានគម្រោងទិញយកខ្សែបម្រើ Jude Bellingham របស់ក្លឹប Real Madrid។ កីឡាករអន្តរជាតិអង់គ្លេសរូបនេះបានក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានទេពកោសល្យបំផុតក្នុងវិស័យបាល់ទាត់ពិភពលោក ដែលធ្វើឱ្យគាត់ក្លាយជាគោលដៅចម្បង។...
លោក Ruben Amorim គ្រូបង្វឹកក្រុម Manchester United បានថ្លែងបន្ទាប់ពីក្រុមរបស់លោកបានយកឈ្នះក្រុម Newcastle United ក្នុងលទ្ធផល 1-0 ក្នុងក្របខ័ណ្ឌ Premier League ដោយពន្យល់ពីការផ្លាស់ប្តូរយុទ្ធសាស្ត្រដែលបានឃើញក្រុម Red Devils ចាប់ផ្តើមជាមួយនឹងខ្សែការពារបួននាក់ ជាជាងខ្សែការពារបីនាក់ធម្មតារបស់លោក។...