|
|
Diogo Jota ខ្សែប្រយុទ្ធសញ្ជាតិព័រទុយកាល់ បានបន្តកុងត្រាថ្មីជាផ្លូវការកាលពីម្សិលមិញជាមួយនឹងក្លឹប Liverpool រយៈពេល៥ឆ្នាំ ចាប់ពីរដូវកាលថ្មី រហូតដល់ថ្ងៃទី៣០ ខែមិថុនា ២០២៧។
គួរបញ្ជាក់ថាខ្សែប្រយុទ្ធវ័យ២៥ឆ្នាំរូបនេះ បានផ្លាស់ពី Wolves មកកាន់ Liverpool ក្នុងរដូវកាលឆ្នាំ២០២០/២១ ដោយទល់នឹងពេលនេះ កីឡាករនេះបានលេងឲ្យ Liverpool ២ឆ្នាំហើយ។ ក្នុងរយៈពេល២ឆ្នាំនេះ Diogo Jota បានចូលរួមប្រកួត ៨៥ប្រកួត និងស៊ុតចូល ៣៤គ្រាប់៕
ប្រភព៖ Sky Sport
ការធ្វើដំណើរក្នុងក្របខ័ណ្ឌ Champions League របស់ Arsenal បានបង្ហាញឱ្យឃើញនូវផលចំណេញមួយ ដោយក្លឹបទទួលបានប្រាក់ចំនូលចំនួន 88 លានផោនរួចហើយនៅរដូវកាលនេះ។ បន្ទាប់ពីយកឈ្នះ 3-0 លើក្រុម Real Madrid ក្នុងជើងទី 1 ក្រុមកាំភ្លើងធំស្ថិតក្នុងស្ថានភាពល្អដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។...