|
|
កីឡាករ Cesc Fabregas អតីតតារាឆ្នើមរបស់ក្លឹបកាំភ្លើងធំ Arsenal និង Barcelona បានបង្ហើបថារូបគេ ចង់ឃើញអតីតតារាឆ្នើមរបស់ក្រុម Barcelona រូបនេះ វិលត្រលប់ទៅកាន់កីឡដ្ឋាន Camp Nou វិញ បន្ទាប់ពីបានសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតមួយ ក្នុងការចាកចេញពីក្លិប កាលពីរដូវក្តៅមុន ។ ជាក់ស្តែងម្នាក់នោះ គឺខ្សែប្រយុទ្ធ Lionel Messi ខណ:កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ ត្រូវបានភ្ចាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយក្លឹប Barcelona ។
គួរបញ្ជាក់ថាប្រធានក្លឹប Barcelona លោក Joan Laporta ធ្លាប់បានបង្ហើបឱ្យដឹងទៀតថា លោកមានឆន្ទ:ក្នុងការនាំយក Messi មកកាន់ក្លិបវិញ នាពេលអនាគត បន្ទាប់ពីបានមានឃើញខ្សែប្រយុទ្ធរូបនេះ ជួបប្រទះភាពលំបាកជាច្រើន នៅឯទឹកដីទីក្រុងប៉ារីស ៕
ប្រភព៖ BBC Sport
ការធ្វើដំណើរក្នុងក្របខ័ណ្ឌ Champions League របស់ Arsenal បានបង្ហាញឱ្យឃើញនូវផលចំណេញមួយ ដោយក្លឹបទទួលបានប្រាក់ចំនូលចំនួន 88 លានផោនរួចហើយនៅរដូវកាលនេះ។ បន្ទាប់ពីយកឈ្នះ 3-0 លើក្រុម Real Madrid ក្នុងជើងទី 1 ក្រុមកាំភ្លើងធំស្ថិតក្នុងស្ថានភាពល្អដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។...
Leny Yoro បានកំណត់ការវិលត្រឡប់ទៅកាន់ប្រទេសបារាំងដោយជោគជ័យដោយស៊ុតបញ្ចូលទីតាមស្មើរបស់ Man United ក្នុងតង់ទីមួយទល់នឹង Olympique Lyonnais ។...
កីឡាករ Mikel Merino របស់ Arsenal ត្រូវបានតែងតាំងជាកីឡាករឆ្នើមប្រចាំខែសម្រាប់ខែមីនា។ ខ្សែបម្រើសញ្ជាតិអេស្បាញដែលលេងក្នុងតួនាទីជាខ្សែប្រយុទ្ធដោយសាររបួសរបស់ Kai Havertz ទទួលបានសំឡេងគាំទ្រ 39% ពីអ្នកគាំទ្រ ដោយធានាបានតំណែងកំពូលសម្រាប់ខែនេះ។...