|
|
ខ្សែប្រយុទ្ធ Romelu Lukaku បានបង្ហើបថាត្រឹមតែរយៈពេល១ឆ្នាំនៅក្លឹប Chelsea សោះអ្នកគាំទ្រ Inter Milan ភ្លេចអស់ថាគេអាចធ្វើអីបានខ្លះលើទីលានប្រកួត។ Lukaku បាននិយាយថា៖ រដូវកាលកាលនៅក្លឹប Chelsea នៅឆ្នាំទៅមិញនេះក៏ធ្លាប់បានផ្ដល់កម្លាំងចិត្តឲ្យខ្ញុំខិតខំប្រឹងប្រែងធ្វើឲ្យបានកាន់តែល្អជាមុន តែយ៉ាងណាទន្ទឹមនឹងនេះក៏ខ្ញុំមានអារម្មណ៍ថាត្រឹមតែ១ឆ្នាំកន្លងទៅនេះសោះ អ្នកគាំទ្រ និងអ្នកគ្រប់គ្នាភ្លេចអស់ថាខ្ញុំអាចធ្វើអីបានខ្លះលើទីលានប្រកួត ។
គួរបញ្ជាក់ថា Lukaku ផ្លាស់ទៅកាន់ Inter Milan វិញក្រោយផ្លាស់ត្រលប់ទៅ Chelsea ទើបតែ១រដូវកាល។ ក្នុងរដូវកាលកន្លងទៅនេះ គេចូលលេងបាន ៤៤ប្រកួត និងស៊ុតចូល ១៥គ្រាប់៕
ប្រភព៖ Sky Sport
ការធ្វើដំណើរក្នុងក្របខ័ណ្ឌ Champions League របស់ Arsenal បានបង្ហាញឱ្យឃើញនូវផលចំណេញមួយ ដោយក្លឹបទទួលបានប្រាក់ចំនូលចំនួន 88 លានផោនរួចហើយនៅរដូវកាលនេះ។ បន្ទាប់ពីយកឈ្នះ 3-0 លើក្រុម Real Madrid ក្នុងជើងទី 1 ក្រុមកាំភ្លើងធំស្ថិតក្នុងស្ថានភាពល្អដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។...