|
|
ក្រុមអ្នកមានបុណ្យ FC Barcelona កំពុងមានភាពមមាញឹកក្នុងការបន្ដកិច្ចសន្យាថ្មីសម្រាប់ខ្សែបម្រើឆ្នើមវ័យក្មេង Gavi ។ បញ្ហាធំមួយដែលរាំងស្ទះក្នុងការបន្តកុងត្រាថ្មីនោះគឺ Barcelona ចាត់ទុក Gavi ជាកីឡាករដែលកំពុងអភិវឌ្ឍសមត្ថភាព និងធ្វើឱ្យមានភាពប្រសើរឡើង ខណៈកីឡាករ និងអ្នកតំណាងរបស់គេវិញ គិតថា គេឈានដល់កម្រិតជាក់លាក់មួយហើយ ដែលសមនឹងទទួលបានថ្លៃឈ្នួលតាមសមត្ថភាពដែលគេអាចធ្វើបាន។
គួរបញ្ជាក់ថាសមត្ថភាពនៅលើទីលានរបស់ Gavi ត្រូវបានបង្ហាញរួចមកហើយ នៅក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងការប្រកួត Nations League ដោយគេទទួលបានឱកាសលេងក្នុងជម្រើសដំបូងទាំងពីរប្រកួត ហើយជាកីឡាករឆ្នើមប្រចាំក្រុមផងដែរ៕
ប្រភព ៖ BBC Sport
អ្នកចាត់ការ Manchester City លោក Pep Guardiola បានគាំទ្រ Rodri ដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់ Ballon d'Or ដោយបានមើលងាយខ្សែប្រយុទ្ធឆ្នើម Erling Haaland របស់គាត់។...
ពួកគេជាក្រុមដែលមានការរៀបចំល្អ ហើយសម្រាប់ការលេងរបស់គេគឺ 3-5-2 និងពេលខ្លះមានការផ្លាស់ប្តូឬទៅជា 3-4-3។ តំបន់ប្រយុទ្ធរបស់គេគឺគ្រោះថ្នាក់។...
Mikel Arteta បានបញ្ជាក់ថារបួសរបស់ Martin Odegaard គឺធ្ងន់ធ្ងរជាងការរំពឹងទុក។...
🔥ការប្រកួត UEFA CHAMPIONS LEAGUE 🔥 MANCHESTER CITY VS INTER MILAN ...
🔥ការប្រកួត EFL CUP 🔥 PSG VS GIRONA ...