|
|
ខ្សែបម្រើ Frenkie de Jong បានបិទទ្វារនិងបដិសេធសំណើររបស់ក្លឹបជាច្រើនដែលក្នុងចំណោមនោះមានក្លឹប Manchester United ដែលចង់បានកីឡាករនេះជាងដោយថា គេពេញចិត្តនឹងនៅលេងនៅក្លឹប Barcelona ហើយ ។
De Jong បាននិយាយ ៖" យើងមានមោទនភាពដែរក្នុងនាមជាកីឡាករ នៅពេលដែលមានក្លឹបជាច្រើនចែចូវចង់បានយើង។ ប៉ុន្តែខ្ញុំនៅតែគិតថា ខ្ញុំកំពុងនៅក្លឹបមួយដ៏ធំបំផុតនៅលើលោកទៅហើយនៅក្នុងពេលនេះ ហើយខ្ញុំពេញពេញចិត្តនឹងនៅទីនេះ អញ្ចឹងគ្មានអីទៀតទេនឹងព័ត៌មានចែចូវចង់បានទាំងនោះ "។ គួរបញ្ជាក់ថា De Jong បានមកលេងឲ្យ Barca តាំងពីឆ្នាំ២០១៩មក ដោយចូលរួមលេងបាន១៤០ប្រកួត និងស៊ុតចូល១៣គ្រាប់។ កីឡាករនេះនៅមានកុងត្រាជាមួយ Barca ដល់ឆ្នាំ២០២៦៕
ប្រភព ៖ BBC Sport
🔥ការប្រកួត UEFA CHAMPIONS LEAGUE 🔥 MANCHESTER CITY VS INTER MILAN ...
🔥ការប្រកួត EFL CUP 🔥 PSG VS GIRONA ...
🔥ការប្រកួត EFL CUP 🔥 COVENTRY VS TOTTENHAM ...
🔥ការប្រកួត EFL CUP 🔥 BRIGHTON VS WOLVES ...
🔥ការប្រកួត LA LIGA 🔥 REAL BETIS VS GETAFE ...